Mane ពិចារណាមិនបន្តកុងត្រា ហើយសម្លឹងឃើញក្លឹបទាំង២នេះ
ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុម Liverpool ត្រូវបានគេរាយការណ៍ថាអាចនឹងបដិសេធបន្តកុងត្រាថ្មីជាមួយ Liverpool គិតមកទល់ពេលនេះ នឹងពិចារណាដើម្បីទៅចូលរួមជាមួយក្លិបកំពូលៗពីរនេះ នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ ។
បន្ទាប់ពីឈ្នះពានរង្វាន់ Africa Cup of Nation Mane កាន់តែមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរទៅកាន់ក្លឹបផ្សេងៗដែលលេងនៅក្រៅលីកហើយមានតែក្លឹប២តែប៉ុនណោះដែល Mane ចាប់អារម្មណ៍គឺ Barca នឹង Real Madrid ។
គួរឲ្យដឹងថាកិច្ចសន្យារបស់ Mane ផុតកំណត់ឆ្នាំ ២០២៣ ហើយសមីខ្លួនកាន់តែស្រពិចស្រពិល ខណៈ Mane ធ្លាប់បានទាមទារចង់តម្លៃថ្លៃនឿយហត់ផងដែរនៅហង្សក្រហមដែលជាហេតុ Liverpoolកំពុងពិចារណាលើចំនុចនេះដូចគ្នា ៕
-Monsoon-