Joe Hart នឹងព្យួរស្រោមដៃដាច់រដូវកាលនេះហើយ
អ្នកចាំទី Joe Hart របស់ Celtic នឹងចូលនិវត្តន៍ដំណាច់រដូវកាលនេះ ដោយមានអារម្មណ៍ថា រាងកាយរបស់គេហាក់លែងចង់ហើយ។
អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និង Manchester City វ័យ៣៦ឆ្នាំបានប្រាប់ថា រដូវកាលទី៣នៅ Celtic គឺជារដូវកាលចុងក្រោយហើយ។
អ្នកចាត់ការ Brendan Rodgers និយាយថា ការចូលនិវត្តន៍របស់ Hart ដែលបានលេង៧៥ដងសម្រាប់ជម្រើសជាតិអង់គ្លេស គឺជាការបាត់បង់ដ៏ធំមួយក្នុងបាល់ទាត់។
Hart បានបង្ហាញខ្លួន៦៩០លើកដែលក្នុងនោះមាននៅ Shrewsbury, Tranmere, Blackpool, Birmingham, Torino, Burnley និង Tottenham ផងដែរ៕