Alonso ថា អត់មានអ្វីនិយាយពីរឿងអនាគតទេ
គ្រូបង្គោល Bayer Leverkusen លោក Xabi Alonso ថ្លែងថា មិនមានអ្វីថ្មីដែលត្រូវនិយាយទេ ចំពេលមានការរំពឹងទុកថាលោកត្រូវបានភ្ជាប់ជាមួយអតីតក្លឹបរបស់លោក គឺ Bayern Munich និង Liverpool។
Liverpool កំពុងស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីលោក Jurgen Klopp បានប្រកាសថា នឹងចាកចេញដំណាច់រដូវកាលនេះ។
Bayern និង Thomas Tuchel ក៏បានសម្រេចចិត្តចែកផ្លូវគ្នានៅពេលដែលយុទ្ធនាការបច្ចុប្បន្នបានបញ្ចប់។
Alonso បាននិយាយមុនពេលប៉ះក្រុម Mainz នៅថ្ងៃសុក្រថា “ប្រហែលជាអ្នកមានសំណួរអំពីអនាគតរបស់ខ្ញុំ។ ខ្ញុំមិនមានអ្វីថ្មីត្រូវនិយាយអំពីរឿងនោះទេ ខ្ញុំចង់និយាយជាមុន។ ឥឡូវនេះខ្ញុំជាគ្រូបង្វឹកនៅទីនេះ ប្រាកដណាស់។ សម្រាប់អនាគតខ្ញុំមិនមានអ្វីថ្មីនិយាយទេ យើងនឹងឃើញ។”