មិននៅទៀតទេ ! ទើបមកចូលរួមតែ Wijnaldum ហាក់ពិបាករកជម្រើសដំបូងមានតែ …
ខ្សែបម្រើ Gini Wijnaldum ដែលបោះបង់ឱកាសផ្ទេរមក Barcelona អំឡុងការដោះដូរកាលពីរដូវក្ដៅកន្លងទៅ ដោយទៅចូលរួម Paris Saint-Germain ពេលនេះ កំពុងប្រឈមបញ្ហាលំបាកនៅក្លិបយក្សបារាំង។
Wijnaldum ដែលបានចាកចេញពី Liverpool ដោយមិនមានតម្លៃផ្ទេរ ហើយបានចុះកុងត្រាជាមួយ PSG រហូតដល់រដូវក្ដៅឆ្នាំ២០២៤ នោះ ពេលនេះអាចត្រូវក្លឹបដាក់ឲ្យក្លឹបផ្សេងខ្ចីជើងក្រោយ គេមិនបានបង្ហាញខ្លួនគ្រាប់គ្រាន់ ក្នុងការប្រកួត។
ក្នុងនោះ ក្លិប Arsenal ក៏មានការភ្ជាប់ជាមួយខ្សែបម្រើរូបនេះ បន្ទាប់ពីឱកាសរបស់ពួកគេក្នុងការផ្ទេរអតីតខ្សែបម្រើ Barcelona, កីឡាករ Arthur Melo ពីក្លិប Juventus ហាក់ពិបាកនឹងកើតមានឡើង។
-Monsoon-