Kroos ចូលលេងឱ្យជម្រើសជាតិអាល្លឺម៉ង់វិញ
ខ្សែបម្រើ Toni Kroos បានសម្រេចចិត្តចូលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិវិញនៅ Euro 2024 ដែលប្រទេសរបស់គេធ្វើជាម្ចាស់ផ្ទះ។
សមាជិក Real Madrid គឺជាផ្នែកមួយនៃក្រុមអាល្លឺម៉ង់ដែលបានឈ្នះ World Cup 2014 ។ និងបានលេង១០៦ប្រកួតក្នុងនាមជម្រើសជាតិ។
គេបានចូលនិវត្តន៍នៅខែកក្កដា ឆ្នាំ ២០២១ ប៉ុន្តែឥឡូវនេះបានផ្លាសប្ដូរការសម្រេចចិត្តបន្ទាប់ពីការពិភាក្សាជាមួយគ្រូបង្គោលអាល្លឺម៉ង់ Julian Nagelsmann៕