CV11 ស៊ុតបញ្ចូលទីសាជាថ្មីក្នុងប្រកួតដំបូងក្រោយវិលចូលជម្រើសជាតិវិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសកោះហ្គាំ ដោយលទ្ធផល០ទល់នឹង១ ក្នុង Play-Off ជើងទី១ AFC Asian Cup 2023 នាកីឡដ្ឋាន Khalifa Sports City ប្រទេសបារ៉ែន។
លឹម ពិសុទ្ធ បាន assist ឲ្យចាន់ វឌ្ឍនាកា ទាត់បញ្ចូលទីគ្រាប់ជ័យជម្នះតែ១គត់នេះ។ ជាគ្រាប់បាល់ដំបូងក្នុងការប្រកួតដំបូងផងដែរសម្រាប់ខ្សែប្រយុទ្ធក្លិបបឹងកេត ក្រោយអវត្តមានពីជម្រើសជាតិកម្ពុជា ជិត៣ឆ្នាំកន្លងមក។
ប្រកួតចុងក្រោយបង្អស់មុនអវត្តមានជិត៣ឆ្នាំនរបស់ចាន់ វឌ្ឍនាកា ក្នុងក្រុមជម្រើសជាតិ គឺប្ដូរចូលក្នុងនាទី៨៤ពេលប៉ះ វៀតណាម វគ្គចែកពូល AFF Suzuki Cup 2018។ ចំណែកគ្រាប់បាល់ចុងក្រោយរបស់គេកើតឡើងក្នុងជ័យជម្នះ៣ទល់នឹង១លើឡាវ ពានរង្វាន់ដដែលនេះ។
ដោយឡែក សម្រាប់វគ្គ Play-Off ជើងទី២ AFC Asian Cup 2023 រវាងកម្ពុជា និងកោះហ្គាំ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១២ ខែតុលា៕