
Man UTD ចាប់ផ្ដើមសម្ភាសគ្រូ Ajax ហើយ
អ្នកសារព័ត៌មាន Fabrizio Romano បង្ហើបថា ថ្នាក់ដឹកនាំ Manchester United បានសម្ភាសលោក Erik ten Hag កាលពីប៉ុន្មានថ្ងៃមុន ហើយក៏ពេញចិត្តចំពោះសមត្ថភាពរបស់គ្រូបង្គោល Ajax Amsterdam រូបនេះយ៉ាងខ្លាំង។
យ៉ាងណា សម្រាប់សម្រេចចិត្តចុងក្រោយនឹងផ្អែកលើកត្តាជាច្រើនទៀត។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំបិសាចក្រហមក៏បានសម្ភាសបេក្ខជនមួយចំនួនទៀតដែរសម្រាប់តំណែងអ្នកចាត់ការរដូវកាល២០២២/២០២៣ខាងមុខ។
គិតចាប់ពីឆ្នាំ២០១៧មក លោក Ten Hag បានបង្ហាញទេពកោសល្យក្នុងនាមជាគ្រូបង្គោល Ajax។ លោកបានដឹកនាំឈ្នះលីគកំពូល៥ដង និងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League 2018/2019។
ក្រោមការដឹកនាំពីបុរសជនជាតិហូឡង់ Ajax គ្រប់គ្រងបាល់បានលឿន និងប្រយុទ្ធយ៉ាងមានប្រសិទ្ធភាព៕