Lee Kang-in ចាប់ផ្ដើមរបូតអ្នកឧបត្ថម្ភក្រោយផ្ទុះរឿងអាស្រូវជាមួយ Son
រឿងអាស្រូវ “ប៉ះទង្គិចរាងកាយ” ជាមួយ Son Heung-min នៅ Asian Cup 2023 កំពុងធ្វើឱ្យ Lee Kang-in មានបញ្ហាច្រើន។
KT ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសកូរ៉េបានសម្រេចចិត្តផ្អាកយុទ្ធនាការផ្សាយពាណិជ្ជកម្មដែលមាន Lee Kang-in ជា B.A ហើយវាយតម្លៃកិច្ចសន្យាឧបត្ថម្ភឡើងវិញ។ នេះបើយោងតាមគេហទំព័រ Allkpop ។ ការសម្រេចចិត្តនេះត្រូវបានចាត់ទុកថាជាប្រតិកម្មមួយរបស់ក្រុមហ៊ុនដែលឧបត្ថម្ភខ្សែប្រយុទ្ធកូរ៉េចំពោះរលកនៃការរិះគន់យ៉ាងខ្លាំង។
យោងតាមប្រភពនៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ក្រុមហ៊ុនបានដកផ្ទាំងផ្សាយពាណិជ្ជកម្មជាមួយ Lee Kang-in ជាគំរូផ្សាយពាណិជ្ជកម្មសម្រាប់ខ្សែទូរសព្ទ Samsung Galaxy S24 ពីគ្រប់អ្នកចែកចាយ និងកន្លែងលក់ទូទាំងប្រទេសកូរ៉េ។ កម្មវិធីផ្សព្វផ្សាយដំបូងត្រូវបានកំណត់ពេលដល់ថ្ងៃទី ១៧ ខែកុម្ភៈ ប៉ុន្តែភ្លាមៗនោះបានបញ្ចប់មុនមួយថ្ងៃ។
ភាគីរបស់ KT បានពន្យល់ពីការសម្រេចចិត្តនេះ ដោយសារតែកម្មវិធីផ្សាយពាណិជ្ជកម្មបានបញ្ចប់តាមការគ្រោងទុក ប៉ុន្តែការកើនឡើងនៃការរិះគន់ជុំវិញ Lee Kang-in បានបង្ខំឱ្យក្រុមហ៊ុនចាត់វិធានការ។ នៅលើបណ្តាញសង្គម អ្នកប្រើប្រាស់ជាច្រើនក៏បានប្រកាសធ្វើពហិការចំពោះម៉ាកយីហោដែលខ្សែប្រយុទ្ធ PSG តំណាង៕