Suarez នឹងចូលនិវត្តន៍នៅ Inter Miami
Luis Suarez លើកឡើងថា នឹងចូលនិវត្តន៍នៅ Inter Miami។
“បាទ គ្រួសាររបស់ខ្ញុំដឹងរួចហើយអំពីលទ្ធភាពនៃការចូលនិវត្តន៍។ ពេលវេលាជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែ Inter Miami គឺជាកន្លែងចុងក្រោយ។” នេះជាការថ្លែងរបស់ខ្សែប្រយុទ្ធជនជាតិអ៊ុយរុយហ្គាយ។
Suarez បានបន្ថែមថា “៖ខ្ញុំបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងចុងក្រោយនេះ ប៉ុន្តែអ្វីៗក៏ហត់នឿយដែរ។ និយាយតាមត្រង់ទៅ ខ្ញុំត្រូវតែគិតអំពីការមានជីវិតប្រកបដោយគុណភាពបន្ទាប់ពីចូលនិវត្តន៍។”
នៅចុងឆ្នាំមុន Suarez បានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្តឆ្នាំបន្ទាប់ជាមួយ Inter Miami ។ គេបានជួបមិត្តជិតស្និទ្ធរបស់ Messi និងអតីតមិត្តរួមក្រុមពីរនាក់ទៀតមកពីក្លឹប Barcelona គឺ Sergio Busquets និង Jordi Alba៕