ស្រុះស្រួលគ្នាវិញហើយរឿង Rudiger បន្លំខាំ Pogba
ក្នុងការប្រកួត Euro កាលពីយប់មិញ អ្នកទស្សនាបានឃើញហើយខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានបន្លំខាំ Paul Pogba របស់បារាំងពីក្រោយចុងម៉ោងនៃវគ្គទិ១ តែអត់មានការពិន័យអ្វីទេ។
ខឹងពេកទ្រាំមិនបាន Pogba បានស្រែកសួរអាជ្ញាកណ្ដាល ថាហេតុអ្វីបានអត់ពិន័យអ៊ីចឹង តែអត់មានចម្លើយពីលោកអាជ្ញាកណ្ដាល Carlos Del Cerro និងក្រុមការងារ V.A.R ទេ។
ក្នុងបណ្ដាញសង្គម អ្នកទស្សនាខ្លះគិតថា ប្រហែលមកពី Pogba លេងល្អពេក ទើបធ្វើឲ្យ Rudiger ក្ដៅចិត្តទ្រាំមិនបាន ក៏តាមខាំតែម្ដង។
យ៉ាងណា ក្រោយការប្រកួតចប់ Rudiger បានតាមទៅសូមទោស Pogba ហើយទាំង២នាក់ហ្នឹងក៏ស្រុះស្រួលគ្នាវិញ។
គេចាំបានថា ក្នុងជំនួប Chelsea និង Atletico Madrid នៅ UEFA Champions League ក៏ Rudiger បានធ្វើស៊ី Luis Suarez ដែរ។
ដោយឡែកក្នុងការប្រកួត Euro យប់មិញ Pogba បានបង្កើតឱកាសដល់ Theo Hernandez ហើយ Theo ក៏បោះទៅឲ្យ Kylian Mbappe តែ Matt Hummels ដែលសារ៉េទៅរារាំងនោះបានភ្លាត់ចូលទីខ្លួនឯងក្នុងនាទីទី២០។ គ្រាប់បាល់នេះជាគ្រាប់ជ័យជម្នះតែម្ដងសម្រាប់បារាំង។
Pogba ក៏ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត ដោយគេញាក់បានសម្រេច១០០ភាគរយ, លេងលើលំហរដោយជោគជ័យបាន៨០ភាគរយ, បញ្ជូនវែងបានច្បាស់ៗ៦ដង, ជែងយកបាល់ជោគជ័យ២ដង និងកាត់បាន៣ដង៕