Aston Villa សម្រេចការផ្ទេរ Coutinho មកពី Barcelona
ក្លឹប Aston Villa បានសម្រេចការផ្ទេរខ្សែបម្រើប្រេសុីល Philippe Coutinho ពី FC Barcelona ក្នុងលក្ខណខ្ចីជើងដល់ចប់រដូវកាល២០២១/២០២២ នេះ ។
ក្រុមរបស់លោក Steven Gerrard ហាក់កំពុងតែធ្វើបានល្អចាប់តាំងពីលោកចូលមកកាន់តំណែងជាអ្នកចាត់ការ ខណៈដែលខែមករានេះក្លឹបធ្វើយ៉ាងណាអោយបានលទ្ធផលកាន់តែល្អជាបន្តទៀត ។ ក្នុងនោះដែរ Coutinho នឹងធ្វើតេស្ដសុខភាពឆាប់ៗខាងមុខនេះ នឹងត្រៀមបង្ហាញខ្លួនសារជាថ្មីក្នុងទឹកដីអង់គ្លេស ក្រោយចាកចេញពី Liverpool តាំងពីឆ្នាំ ២០១៨ ។
សូមបញ្ចាក់ថាAston Villa នឹងត្រូវចេញថ្លៃចំនាយប្រចាំសប្ដាហ៍ដូចនឹងតម្លៃដែល Barcelona បានផ្ដល់អោយគេដូចគ្នា ហើយនេះការជាការជួបជុំគ្នាសារជាថ្មីរវាង Coutinho នឹង Steven Gerrard ផងដែរ៕
អត្ថបទ: Monsoon