ដាក់ Triple Captain , Mohamed Salah ធ្វើឲ្យក្រុម RK CAFÉ បានរង្វាន់ Pi Pay Cambodia Fantasy
សប្តាហ៍ទី២៣សម្រាប់អ្នកចូលរួមលេង Pi Pay Cambodia Fantasy បន្តទទួលបានរង្វាន់ពីក្រុមហ៊ុន Pi Pay ទៀតហើយ ក្នុងនោះមានអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន៥នាក់ដែលត្រូវបាន ជ្រើសរើសអោយទទួលបានរង្វាន់ ។
សម្រាប់លេខ១បានទៅក្រុម RK CAFÉ ដែលអាចរកពិន្ទុបានរហូត១០៤ពិន្ទុ ប៉ុន្តែការផ្លាស់ប្តូរកីឡាករ ៣នាក់ធ្វើអោយមានការដកពិន្ទុចំនួន៨នៅសល់ចំនួន ៩៦ យ៉ាងណានូវតែរក្សាតំណែងលេខ១ក្នុង Pi Pay Cambodia Fantasy ដដែល ។ ការដែលរកបានពិន្ទុដាច់គេបែបដោយសារលោក Thorn Sophearoun បានដាក់ Triple Captain ខ្សែប្រយុទ្ធ Mohamed Salah ដែលធ្វើអោយពិន្ទុប្រធានក្រុមរបស់ លោកទទួលបានគុណនឹងពីរ ពោលគឺ Mohamed Salah រកបាន១៥ពិន្ទុ ដាក់ជាប្រធានក្រុមបាន ៣០ ស្រប ពេលដាក់ Triple Captain ឡើងដល់ ៤៥ពិន្ទុម្នាក់ឯង ។
ចំណាត់ថ្នាក់លេខ២បានទៅក្រុម Konkhmer FC ដែលរកបានពិន្ទុ៩០ ដោយលោក Dy Chandara ក៏បានប្រើ Triple Captain ដូចអ្នកលេខ១ដែរ ប៉ុន្តែលោកបានជ្រើសរើសខ្សែបម្រើរបស់ Man City, Laroy Sane ជា Triple Captain ដោយរកបានម្នាក់ឯង ៣៦ពិន្ទុ ខុសពីអ្នកលេខ១ដែលដាក់ Mohamed Salah ។
ក្រុម Kuzzurri FC ស្ថិតនៅចំណាត់ថ្នាក់លេខ៣ដោយរកបានពិន្ទុ៨៩ ដោយលោក Totti Chhea បាន ប្រើ Wildcard គឺមានន័យថាដូរដោយសេរីមិនមានការដកពិន្ទុនោះទេក្នុងក្រុមរបស់លោក ក្នុងសប្តាហ៍នេះ ប៉ុន្តែ Wildcard នេះប្រើបានពីរដងតែប៉ុណ្ណោះសម្រាប់ពេញមួយរដូវ ។
អ្នកដែលទទួលបានលេខ៤ក៏មិនខុសពីអ្នកលេខ៣ដែរដោយបានប្រើ Wildcard ដូចគ្នា ប៉ុន្តែក្រុម KK-VB ចាញ់ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដោយរកបានចំនួនពិន្ទុសរុប ៨៨ កាន់កាប់ដោយលោក Sin Vibol ។
សម្រាប់អ្នកលេខទទួលបានរង្វាន់ពីក្រុមហ៊ុន Pi Pay ចុងក្រោយគឺក្រុម Chey Chom Nais ដោយរកបាន ៨៧ ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ៥ ។
សូមបញ្ជាក់ថា រាល់អ្នកដែលបានឈ្នះរង្វាន់ត្រូវតែមានគណនី Pi Pay នឹងបានបញ្ចូនទៅកាន់ Page Pi Pay ដើម្បីអោយខាងក្រុមហ៊ុនបញ្ចូលទឹកប្រាក់ដែលបានឈ្នះជូនដល់បងប្អូន ៕