រដ្ឋ សំណាង ជាម្ចាស់អាវលេខ១១ថ្មីរបស់គិរីវង់
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បាននាំចូលខ្សែប្រយុទ្ធ រដ្ឋ សំណាង ពីសូលទីឡូអង្គរ ត្រៀមប្រកួតពានរង្វាន់លីគកំពូល ឬ Cambodian Premier League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
កីឡាករវ័យ២០ឆ្នាំទទួលបានអាវលេខ១១ជំនួសខ្សែប្រយុទ្ធឆ្នើម ដាវ នីម ដែលបានចាកចេញ។
រដ្ឋ សំណាង ចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់ក្នុងឆ្នាំ២០១៤ និងចូលរួមជាមួយសូលទីឡូអង្គរ ក្នុងឆ្នាំ២០១៧ តាំងពីនៅលីគទី២ ហើយរួមចំណែកជួយក្រុមនេះឡើងទៅលីគកំពូល ឆ្នាំ២០១៨។ កាលខែតុលា កន្លងទៅ គេបានជាប់ជម្រើសជាតិក្រុមធំ ប្រកួតជម្រុះ AFC Asian Cup 2023 និង U23។
ដោយឡែក គិរីវង់សុខសែនជ័យ ទទួលបានសិទ្ធិប្រកួត Cambodian Premier League រដូវកាល២០២២ ខណៈសូលទីឡូអង្គរ ត្រូវបានកាត់ទៅ League 2៕