Ganzberg Cup ២០១៩! គីរីដងរែក មានសង្ឃឹមច្រើននៅជើងទី២ ក្រោយលត់ រតនាគា ដល់ទៅ ៤-១
ក្រុមបាល់ទាត់គីរីដងរែក បានយកឈ្នះក្រុមរតនាគា ដោយលទ្ធផល ៤-១ ក្នុងការប្រកួតពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩ វគ្គ៣២ក្រុមចុងក្រោយ ជើងទី១។
ក្នុងតង់ទី១ ក្រុមមកពីខេត្ដសៀមរាប គីរីដងរែក អាចស៊ុតនាំមុខមុន តែត្រូវរតនាគា ស៊ុតតាមស្មើ មុននឹងបន្ថែមគ្រាប់ទី២។ ចូលដល់តង់ទី២ គីរីដងរែក កាន់តែបង្ហាញពីទម្រង់លេងដ៏ល្អរបស់ខ្លួន ដោយអាចថែម២គ្រាប់ទៀត ធើ្វឲ្យលទ្ធផលបន្ដឡើងដល់ទៅ ៤-១។
លទ្ធផល ៤-១ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យគីរីដងរែក FC មានប្រៀបជាង រតនាគា FC នៅជើងទី១ វគ្គ៣២ក្រុមចុងក្រោយ ពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩។
GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់ពិតកម្រិតពិភពលោក៕