
ប្រេស៊ីលកាន់ទុក្ខលោក Pele ចំនួន៣ថ្ងៃ
សេចក្តីប្រកាសរបស់រដ្ឋាភិបាលសហព័ន្ធនៃប្រទេសប្រេស៊ីលបានថ្លែងថា “៖ការកាន់ទុក្ខថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេសរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃដែលក្រឹត្យនេះត្រូវបានប្រកាស” ។
ទន្ទឹមនឹងនេះដែរ Santos ដែលជាក្លិបដែលមានទំនាក់ទំនងជាមួយលោក Pele បានប្រកាសថា នឹងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ Pele នៅកីឡដ្ឋាន Vila Belmiro នៅយប់ថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣
សាកសពរបស់ “ស្តេចបាល់ទាត់” នឹងត្រូវយកពីមន្ទីរពេទ្យ Albert Einstein ទៅកាន់ Vila Belmiro ហើយតម្កល់នៅកណ្តាលកីឡដ្ឋាន។ Santos ក៏នឹងបើកជាសាធារណៈសម្រាប់អ្នកគាំទ្រដើម្បីចូលមើលសាកសពលោកដែរ៕