ជំនួបដ៏ធំប្រចាំលីហ្គកំពូលកម្ពុជាសប្តាហ៍ទី២ បឹងកេត ប៉ះ វិសាខា
ការប្រកួតរវាងក្រុមបាល់ទាត់ បឹងកេត និង វិសាខា ត្រូវបានអ្នកគាំទ្រចាត់ទុកថាការជំនួបដ៏ធំនឹងទាក់ទាញជាងគេគូផ្សេង សម្រាប់សប្តាហ៍ទី២នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីហ្គកំពូលរបស់កម្ពុជា នាថ្ងៃ សៅរ៍ ទី ២២ កុម្ភៈ នេះនាកីឡដ្ឋាន Cambodia Airways វេលាម៉ោង ៣ :៣០ នាទីរសៀលតទៅ ។
ឆ្លងកាត់ការប្រកួតសប្តាហ៍ដំបូងក្រុមចំណាយលុយច្រើន វិសាខា រកបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់អគ្គស្នងការនរគបាលជាតិដោយលទ្ធផល ២ ទល់ ១ ក្នុងទឹកដីរបស់ខ្លួន ចំណែកក្រុមដែលដឹកនាំដោយបុរសជនជាតិថៃរកបាន ១ពិន្ទុ ដោយធ្វើដំណើរទៅទឹកដីសៀមរាបប្រកួតស្មើ ១ ទល់ ១ ជាមួយក្រុមអង្គរថៃហឺរ ។
ខ្សែប្រយុទ្ធ សៀង ចន្ធា និង ចាន់ វឌ្ឃនាកា ដែលខកខានបង្ហាញខ្លួននៅសប្តាហ៍ទី១អោយក្រុម បឹងកេត ត្រូវបានគេរំពឹកថានឹងចូលលេងក្នុងការប្រកួតដ៏ធំនេះ ចំណែកខាងក្រុម វិសាខា ដែលបានចំណាយលុយយ៉ាងច្រើននាំចូលកីឡាករល្អ ៗ នោះ អាចជាគូប្រជែងខ្ពស់របស់ បឹងកេត ក្នុងការប្រជែងពានក្នុងឆ្នាំនេះ ។
សម្រាប់ប្រវិត្តនៃការជួបគ្នា៤ដងចុងក្រោយគឺឈ្នះម្នាក់ដង និងស្មើម្នាក់ម្តង ៖