CR7 ក្លាយជាកីឡាករប្រកួត Euro ច្រើនជាងគេហើយ និងទាត់ចូលច្រើនជាងគេទៀត
Cristiano Ronaldo បានក្លាយជាកីឡាករដែលចូលរួមការប្រកួតជើងឯកទ្វីបអឺរ៉ុប ឬ UEFA Euro បានច្រើនជាងគេ គឺដល់ទៅ៥លើក។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់មានមុខក្នុងពានធំនេះលើកដំបូងក្នុងឆ្នាំ២០០៤, បន្តដោយ២០០៨, ២០១២ និង២០១៦ដែលក្រុមរបស់គេក្លាយជាជើងឯក។ បើគិតសរុបចំនួនការប្រកួតធំៗទាំង EURO និង World Cup វិញសម្រាប់តែកីឡាករ អឺរ៉ុប គឺគេជាកីឡាករទី១ដែលលេងបាន៣៩ប្រកួត។
សមាជិក Juventus ក៏ជាអ្នកទាត់ចូលច្រើនជាងគេនៅ Euro ដោយរកបាន១១គ្រាប់ វ៉ាដាច់អតីតខ្សែប្រយុទ្ធបារាំង លោក Michel Platini ដែលមាន៩គ្រាប់។
ដោយឡែកសម្រាប់ការប្រកួតយប់មិញ ព័រទុយហ្គាល់ត្រូវរង់ចាំដល់នាទី៨៤ទើបអាចរកគ្រាប់បាល់ក្នុងសំណាញ់របស់ហុងគ្រី ពោលកើតឡើងដោយ Raphael Guerrero។ ដល់នាទី៨៧ Cristiano Ronaldo បានទាត់ពិន័យ១១ម៉ែត្រ ហើយគេបានញាក់អ្នកចាំទីទាត់គ្រាប់ទី៣ ក្នុងនាទី៩០+២។
សរុបគ្រាប់បាល់ក្នុងក្រុមជម្រើសជាតិ អតីតកីឡាករ Sporting Lisbon, Manchester United និង Real Madrid រកបាន១០៦គ្រាប់ហើយសម្រាប់ព័រទុយហ្គាល់ តិចជាងអតីតខ្សែប្រយុទ្ធអ៊ីរ៉ង់ លោក Ali Daei តែ៣គ្រាប់ប៉ុណ្ណោះ៕