ចាញ់ញឹកពេក ឥឡូវឮថា មេៗ Leeds ប្រុងសារ៉េគ្រូធំចេញហើយ
លោក Marcelo Bielsa អ្នកចាត់ការ Leeds United កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ក្រោយក្រុមទទួលបរាជ័យជាបន្តបន្ទាប់។
បើតាមសារព័ត៌មាន Talkssport ថ្នាក់ដឹកនាំ Leeds កំពុងពិចារណាចែកផ្លូវពីគ្រូធំជនជាតិអាហ្សង់ទីនខាងលើ។ អតីតអ្នកចាត់ការ Leipzig លោក Jesse Marsch ស្ថិតក្នុងរ៉ាដាដែលអាចចូលជំនួសលោក Bielsa។
Leeds ទើបតែចាញ់ Tottenham ០ទល់នឹង៤លើដីខ្លួនឯង។ ប្រកួតមុន ពួកគេចាញ់ Liverpool ០ទល់នឹង៦ និងចាញ់ Man UTD ២ទល់នឹង៤។
ក្នុងតារាងចំណាត់ថ្នាក់បច្ចុប្បន្ន Leeds នៅលេខ១៦ មាន២៣ពិន្ទុ ពីការប្រកួត២៦លើក នៅលើក្រុមលេខ១៨ Burnley តែ២ពិន្ទុ តែសល់២ប្រកួតទៀតដែរ៕