ក្រោយស៊ី Barca ១-៤ PSG បែរជាចាញ់ Monaco នៅ Ligue 1
Monaco បានផ្ដល់បរាជ័យក្នុងការប្រកួតក្របខណ្ឌកំពូលបារាំងជាលើកទី២ដល់ Paris Saint Germain ក្រោមការដឹកនាំដោយលោក Mauricio Pochettino ក្រោយឈ្នះ០ទល់នឹង២ ក្នុងការប្រកួតសប្ដាហ៍ទី២៦ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ។
Sofiane Diop បើកការនាំមុខមុនក្នុងនាទីទី៦ ដោយការតែតបញ្ចូលទី។
ចូលដល់វគ្គទី២ នាទី៥១ Guillermo Maripan បន្ថែមការនាំមុខ ក្រោយ Ander Herrera ទាត់បាល់ចេញមិនផុត។
នេះជាបរាជ័យលើកដំបូងសម្រាប់ PSG ចាប់តាំងពីឈ្នះ Barcelona ១ទល់នឹង៤ ក្នុងការប្រកួត UEFA Champions League សប្ដាហ៍មុន។
នេះក៏ជាការចាញ់លើកទី៦របស់ PSG ក្នុងក្របខណ្ឌកំពូលបារាំងរដូវកាលនេះ។ មានន័យថា ក្រុមលោក Pochettino ស្ថិតនៅលេខ៣ មាន៥៤ពិន្ទុពីក្រោមក្រុមកំពូលតារាង Lille ៤ពិន្ទុ។ ចំណែក Monaco នៅលេខ៤ មាន៥២ពិន្ទុ៕