Mourinho ទទួលបានស្ថិតិអាក្រក់៣ក្រោយចាញ់ West Ham
ជ័យជម្នះរបស់ West Ham United ២ទល់នឹង១លើ Tottenham ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ បានផ្ដល់ស្ថិតិមិនល្អចំនួន៣ដល់លោក Jose Mourinho។
នេះជាលើកដំបូងហើយក្នុងនាមអ្នកចាត់ការ ដែលលោក Jose Mourinho ចាញ់លោក David Moyes។ មុនការប្រកួតយប់មិញ លោក Mourinho ធ្លាប់លោក Moyes ៩ដង និងស្មើ៦ដង។
គ្រាប់បាល់របស់ Michail Antonio នាទីទី៥ និង Lingard នាទី៤៧ ធ្វើឲ្យ Tottenham Hotspur ក្លាយជាក្រុម Premier League ដំបូងដែលដឹកនាំដោយលោក Jose Mourinho របូតគ្រាប់បាល់នៅ៥នាទីដំបូង។
លោក Jose Mourinho ទទួលបានត្រឹម៨១ពិន្ទុប៉ុណ្ណោះពីការប្រកួត៥០លើកក្នុងនាមអ្នកចាត់ការ Tottenham។ នេះជាចំនួនពិន្ទុដ៏យ៉ាប់យ៉ឺនបំផុតក្នុងអាជីពរបស់លោក Special One។ កាលដឹកនាំ Man UTD លោកអាចរកបាន៩៥ពិន្ទុពីការប្រកួត៥០លើក។
ដោយឡែក ការលេងរបស់ Lingard បានបង្ហាញភាពចាប់អារម្មណ៍ចាប់តាំងពីចូលរួមជាមួយ West Ham។ កីឡាករវ័យ២៨ឆ្នាំរកបាន៣គ្រាប់ក្នុងចំណោម៤ប្រកួតសម្រាប់ញញួរធំដែលស្មើនឹងចំនួនគេរកបានក្នុងចំណោម៣៦ប្រកួតនៅ Man UTD ក្រោមការដឹកនាំពីលោក Solskjaer។
ក្នុងការទាត់ចូល Tottenham គេទាត់តែមួយជើងប៉ុណ្ណោះក៏ចូលតែម្ដង៕