ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង បំបាក់ក្រុមមិនដែលចាញ់ ភ្នំពេញក្រោន ឡើងវគ្គផ្តាច់ព្រ័ត្រ
ក្រុមបាល់ទាត់នារីរបស់ក្លិប ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជម្រេីសជេីងឯកបាល់ទាត់នារី ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់នារី ភ្នំពេញក្រោន ដែលជាក្រុមមិនដែលចាញ់ ក្នុងការប្រកួតកន្លងមកក្នុងលទ្ធផល ១ ទល់ ៣ នាកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ។
ក្រុមនារីព្រះខ័នរាជស្វាយរៀង ជាក្រុមឈរនៅលេខ៤ ក្នុងការប្រកួតជម្រុះកន្លងមក ហើយត្រូវប៉ះក្រុមលេខ៣ មន្ទីរ អ យ ក ខេត្តបាត់ដំបង ដោយឈ្នះ ២ ទល់ ១ នឹងបានឡើងមកប៉ះក្រុមបាល់ទាត់ នារីភ្នំពេញក្រោន ដែលឈរលេខ២ ក្នុងតារាង នឹងបានបានឈ្នះ ៣ ទល់ ១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។
ក្រុមនារីព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះក្រុមកំពូលតារាង ក្រុមបាល់ទាត់នារី មន្ទីរ អ យ ក ខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ដើម្បីរកជើងឯក បាល់ទាត់នារី ឆ្នាំ២០២០ នាពេលខាងមុខនេះ ៕