ក្លិប Tiffy Army នាំចូលកីឡាករកូរ៉េខាងត្បូង ត្រៀមលីគជុំទី២
ក្លិបបាល់ទាត់ TIFFY ARMY សមាគមកីឡាបាល់ទាត់ ខ ភ ម បានប្រកាសជាផ្លូវការក្នុងការនាំចូលកីឡាករកូរ៉េខាងត្បូង Chanyoung Ha ត្រៀមលីគជើងទី២ ។
កីឡាករវ័យ ២០ ឆ្នាំរូបនេះធ្លាប់លេងនៅក្លិប Daejeong , ក្លិប Osan របស់កូរ៉េ និងក្លិប Liptovsky របស់ ស្លូវ៉ាគី ។
នេះជាកីឡាករបរទេសទីពីរ ហើយដែលក្លិប ទ័ព បាននាំចូលសម្រាប់ត្រៀមលីគជើងទី២ បន្ទាប់ពីខ្សែប្រយុទ្ធ Timothy នាំចូលមុន ។
ក្រោមការដឹកនាំរបស់លោក Lee Tae Hoon ក្លិប Tiffy Army កំពុងស្ថិតនៅលេខ៧ ក្នុងតារាងលីគ ដោយឈ្នះ ៤ ស្មើ ៣ និងចាញ់ ២ ប្រកួត ៕