Rudiger រង់ចាំការសម្រេចចិត្តរបស់លោក Tuchel
(BC-99)
ខ្សែការពារ Toni Rudiger របស់ក្រុមតោខៀវ Chelsea កំពុងពិចារណាអំពីអនាគតរបស់ខ្លួនថាតើគួរតែនៅកីឡដ្ឋាន Stamford Bridge ជាបន្តឬក៏យ៉ាងណា?។
ទូរទស្សន៍ Sky Sports និយាយថាកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះជាមួយក្លិប Chelsea នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះហើយខណៈដែលរូបគេមិនទាន់បានបង្ហាញពីតម្រុយនៃការពិភាក្សាជាមួយក្លឹបអំពីកិច្ចសន្យាថ្មីនៅឡើយទេ។
Rudiger ត្រូវបានគេដឹងថាកំពុងតែមានផ្លូវដើរចាកចេញពី តោខៀវ ខណៈដែល Real Madrid និង Paris Saint-Germain ក៏កំពុងតែតាមដានស្ថានភាពបច្ចុប្បន្នរបស់គេយ៉ាងយកចិត្តទុកដាក់ផងដែរ ។
បើទោះជាកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានប្រាប់អ្នកចាត់ការទូទៅ Thomas ថាគេប្តេជ្ញាយ៉ាងពេញលេញចំពោះក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបនៅរដូវកាលនេះយ៉ាងណាក៏ដោយតែប្រសិនបើ Rudiger សម្រេចចិត្តថានឹងលក់រូបគេចេញនោះគេអាចចុះហត្ថលេខាលើកិច្ចសន្យាយាជាមួយក្លឹបផ្សេងទៀតនៅនៅខែមករាដើមឆ្នាំ ២០២២ ។