
Chelsea ស៊ី Spurs ២-០ ជើងទី១ វគ្គ៤ក្រុម Carabao Cup
Chelsea បានយកឈ្នះ Tottenham Hotspur ដោយលទ្ធផល២ទល់នឹង០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup។
Kai Havertz បានបើកការនាំមុខឲ្យ Chelsea បានមុនពីការបញ្ជូនយ៉ាងល្អដោយ Marcos Alonso។
គ្រាប់ទី២របស់ក្រុមតោខៀវកើតឡើងក្នុងនាទី៣៤ ពេល Japhet Tanganga របស់ Spurs តែតទៅប៉ះស្មាមិត្តរួមក្រុម Ben Davies ចូលទីខ្លួនឯង។
Spurs បានផ្លាស់ប្ដូរកីឡាករគួរសមដែរក្នុងវគ្គទិ២ តែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយ។
ដោយឡែក ជំនួបមួយគូទៀតរវាង Liverpool និង Arsenal ត្រូវបានលើកពេល ដោយសារបញ្ហាកូវីដ១៩៕