Oscar បង្ហាញឆន្ទៈចោលប្រាក់ខែ២៤លានដុល្លារក្នុងមួយឆ្នាំនៅចិន
សារព័ត៌មាន UOL បានបង្ហាញថា Oscar មិនចង់បញ្ចប់រដូវកាលចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នគាត់ជាមួយ Shanghai Port នោះទេ។ អតីតតារា Chelsea គ្រោងនឹងស្វែងរកទ្រនំថ្មីនៅមុនរដូវកាល ២០២៤ នៃក្របខណ្ឌ Chinese Super League (CSL) ចាប់ផ្តើម។
ជាមួយនឹងទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលបញ្ចប់នៅអឺរ៉ុប ជម្រើសដែលអាចទៅរួចបំផុតសម្រាប់ Oscar នាពេលនេះគឺត្រូវត្រលប់ទៅប្រេស៊ីលវិញ។ ការប្រកួតជើងឯកជាតិប្រេស៊ីលឆ្នាំ ២០២៤ មិនទាន់បានចាប់ផ្តើមនៅឡើយទេ ហើយខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះនៅតែមានជម្រើសជាច្រើននៅក្នុងប្រទេសកំណើត។
នេះនឹងបង្កឱ្យមានការលំបាកជាច្រើនសម្រាប់ក្រុម Shanghai Port ពីព្រោះរដូវកាល CSL ថ្មីជិតនឹងចាប់ផ្តើមនៅខែក្រោយ៕