
Kepa ចង់ផ្ទេរផ្ដាច់ទៅ Real Marid
អ្នកចាំទី Kepa Arrizabalaga របស់Chelsea សង្ឃឹមថានឹងអាចផ្ទេរផ្ដាច់ទៅ Real Madrid ក្រោយចប់កិច្ចសន្យាខ្ចី។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួន១៦៣ប្រកួតឱ្យ Chelsea ក្រោយបានផ្ទេរពី Athletic Bilbao ក្នុងតម្លៃ៧១លានផោនក្នុងខែសីហា ឆ្នាំ២០១៨ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់អ្នកចាំទី។
គេប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ជម្រើសដៃទី១នៅ Stamford Bridge ពី Robert Sanchez ដែលតោខៀវបានចុះហត្ថលេខាពី Brighton ក្នុងតម្លៃ២៥លានផោននៅរដូវក្តៅនេះ៕