
Rangnick មានអាត្រាឈ្នះតិចបំផុតក្នុងប្រវត្តិគ្រូ Man UTD
លោក Ralf Rangnick ជាគ្រូបង្វឹក Manchester United ដែលមានកំណត់ត្រាឈ្នះតិចបំផុត។
ក្នុងការដឹកនាំ១៧លើកនៅ Premier League បិសាចក្រហមឈ្នះតែ៨ដងប៉ុណ្ណោះក្រោមការដឹកនាំពីគ្រូបង្វឹកជនជាតិអាល្លឺម៉ង់។ សរុបមក លោកមានអាត្រាឈ្នះ៤៧,០៦ភាគរយ ដែលជាកំណត់ត្រាតិចបំផុត។

LIVERPOOL, ENGLAND – APRIL 09: Manchester United Head Coach / Manager Ralf Rangnick walks off at the end of the Premier League match between Everton and Manchester United at Goodison Park on April 9, 2022 in Liverpool, United Kingdom. (Photo by Ash Donelon/Manchester United via Getty Images)
ប្រៀបធៀបជាមួយ Sir Alex Ferguson វិញ មានដល់ទៅ៦៥,១៩ភាគរយ។ អតីតគ្រូបង្វឹកជនជាតិស្កុតលែនរូបនេះដឹកនាំបាន៨១០ប្រកួត ឈ្នះ៥២៨ប្រកួត (គិតត្រឹមពេលប្ដូរទៅជា Premier League ឆ្នាំ១៩៩២ដល់ពេលគាត់ចូលនិវត្តន៍២០១៣)។
ចំណែកលោក Louis van Gaal វិញមានអាត្រាឈ្នះ៥១.៣៨ភាគរយ ដែលក្នុងនោះឈ្នះ៣៩ដងក្នុងចំណោម៧៦ប្រកួត។ សម្រាប់ Ole Gunnar Solskjaer វិញមាន៥១,៣៧ភាគរយ៕