មិនធម្មតា! Cristiano Ronaldo រកចំណូលបាន៤១លានផោន ពីការបង្ហោះរូប៤១លើកនៅ Instagram
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា រកចំណូលបាន៤១លានផោន ពីការបង្ហោះរូប៤១លើកនៅលើបណ្តាញសង្គម Instagram ក្នុងរយៈពេល១២ខែចុងក្រោយមកនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រាក់ចំណូលនៃការរកបានពីបណ្តាញសង្គមដែលមានអ្នកតាមដាន២២២លាននាក់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះគឺលើសពីថ្លៃនឿយហត់នៅក្រុមសេះបង្កង់ Juventus ចំនួន១៤លានផោនទៅទៀត។
ដោយឡែកសម្រាប់ Lionel Messi វិញស្ថិតនៅលេខ២ដោយរកចំណូលបាន២៥.២លានផោនប៉ុណ្ណោះ ខណៈ Neymar រកបានត្រឹម៦.៧លានផោនតែប៉ុណ្ណោះ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo រកចំណូលបាន២៧.៣លានផោនតែប៉ុណ្ណោះពី Juventus ក្នុង១រដូវកាលមុនពេលត្រូវកាត់បន្ថយខ្លះមុនពេលវីរុសកូវីដ១៩វាយលុកប្រទេសអ៊ីតាលី។