Leverkusen តាមស្មើកំណត់ត្រាមិនចាញ់សោះ៣២ប្រកួតរបស់ Bayern Munich
ក្រោយផ្ដួល FC Heidenheim ១-២ យប់មិញ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso មកទល់ពេលនេះមិនចាញ់ចំនួ ន៣២ប្រថកួតជាប់ៗគ្នា និងបានតាមស្មេីឯតទគ្គកម្មរបស់ Bayern Munich ដែលធ្លាប់ធ្វេីបានក្រោមការដឹកនាំរបស់លោក Hansi Flick។ លោក Flick ធ្វើបានពីចន្លោះឆ្នាំ២០១៩ដល់២០២០។
Leverkusen ពេលនេះបង្កេីនគម្លាត៨ពិន្ទុលេី Bayern ដែលត្រូវប្រកួតជាមួយ Bochum ថ្ងៃអាទិត្យនេះ។
ពួកគេកំពុងស្វែងរកជើងឯកលីគកំពូលអាល្លឺម៉ង់ជាលើកដំបូង បន្ទាប់ពីធ្លាប់បញ្ចប់នៅលំដាប់ទី២ រដូវកាល ១៩៩៦/៩៧, ១៩៩៨/៩៩់, ១៩៩០/២០០០, ២០០១/០២ និង២០១០/១១៕