បឹងកេតប្រកាសចែកផ្លូវ ទេស សម្បត្តិ ខណៈកំពុងលេចព័ត៌មានទៅវិសាខា
ក្លិបបាល់ទាត់បឹងកេតប្រកាសចែកផ្លូវគ្នាជាមួយខ្សែការពារ ទេស សម្បតិ្ត ហើយនៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
កីឡាករវ័យ២១ឆ្នាំបានចូលរួមជាមួយបឹងកេតចុងឆ្នាំ២០១៨ ក្រោយដាច់កិច្ចសន្យានៅសាលាបាល់ទាត់យុវជនបាទី។
គេបានរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាល២០១៩ និងជើងឯក Metfone Cambodian League 2020។
ប្រភពមួយចំនួនបង្ហើបថា យុវជនមានប្រភពពីខេត្តតាកែវទំនងផ្លាស់ទៅក្រុមគូប្រជែងវិសាខា៕