Lukaku បង្ហើបជីវជាតិជួយដល់កាយសម្បទាបានល្អ
Romelu Lukaku បង្ហើបថា គេចូលចិត្តហូបអាហារណាដែលមានសារធាតុកាបូអ៊ីដ្រាតច្រើន ធ្វើឲ្យគេមានកាយសម្បទា និងស្មារតីល្អ។
ខ្សែប្រយុទ្ធ Inter Milan សង្កត់ធ្ងន់បែបនេះ “៖ខ្ញុំជាអ្នកចូលចិត្តលេងសាច់ដុំ តែពេលទៅដល់អ៊ីតាលី ខ្ញុំបានឈានដល់កម្រិតថ្មីមួយ ជាពិសេសរូបរាងកាយ និងស្មារតី។”
តារាស៊ុតជម្រើសជាតិបែលហ្ស៊ីកបន្ថែម“៖ខ្ញុំហូបសារធាតុកាបូអ៊ីដ្រាតច្រើនក្រោយចប់ប្រកួតម្ដងៗ។ ជាទូទៅខ្ញុំហូបមីអ៊ីតាលីម្យ៉ាងដែលរៀបចំដោយចុងភៅក្លិប។ វាស្រួលរំលាយអាហារ ហើយជួយខ្ញុំច្រើនណាស់។ ខ្ញុំចូលចិត្តហូបដំឡូង, ដំឡូងផ្អែម និងបាយសម្រូប។ យើងត្រូវតែមានមូលដ្ឋានកាយសម្បទាល្អដើម្បីការលេងឲ្យបានឋេរ។ តាំងពីមានទម្លាប់បែបនេះមក ខ្ញុំអារម្មណ៍ថា លេងគ្រាន់បើជាងមុន, លឿនជាងមុន ហើយបត់បែនបានប្រសើរជាងមុន។”
តាំងពីចេញពី Manchester United មក Lukaku បង្ហាញគុណផលយ៉ាងល្អនៅ Inter Milan។ គេរកបាន៥៨គ្រាប់ពីការប្រកួត៨៤លើក។
សម្រាប់រដូវកាលនេះវិញ អតីតកីឡាករ Chelsea រកបាន១៨គ្រាប់ហើយនៅលីគកំពូលអ៊ីតាលី៕