ក្រុមបាល់ទាត់ជម្រើសជាតិចិនផ្លាស់ប្ដូរគ្រូបង្គោលថ្មិ
នៅថ្ងៃទី២៤ ខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) បានប្រកាសពីការចែកផ្លូវគ្រូបង្គោល Alexander Jankovic និងតែងតាំងលោក Branko Ivankovic ឱ្យដឹកនាំក្រុមជម្រើសជាតិ។
CCTV បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ CFA ដែលនិយាយថា ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដើម្បីវិភាគបរាជ័យរបស់ក្រុមក្នុងព្រឹត្តិការណ៍ Asian Cup 2023 ។ ក្រុមរបស់លោកគ្រូបង្គោល Jankovic មានកំណត់ត្រាសោកសៅក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ Asian Cup នៅប្រទេសកាតានាពេលថ្មីៗនេះ។
ក្រុមបាល់ទាត់របស់ប្រទេសនេះបានបិទវគ្គចែកពូល Asian Cup 2023 ដោយទទួលបានចំណាត់ថ្នាក់លេខ ៣ ។ ពួកគេទទួលបាន២ពិន្ទុមិនអាចស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ និងមានផលសងគ្រាប់បាល់ – ១។ ក្រុមរបស់ចិនបានបង្កើតគុណផលលេងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររាល់ពេលដែលពួកគេចូលរួមក្នុងបាល់ទាត់ដ៏ធំបំផុតរបស់ទ្វីប។
គ្រូបង្វឹក Jankovic បានដឹកនាំក្រុមចិនតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីទទួលបន្ទុកក្រុម U23 របស់ប្រទេស៕