អគ្គលេខាសៀមរាបយូណាយធីតលើកឡើងប៉ុន្មានចំណុចនេះពីការជួយសម្រួចបាល់ទាត់ខ្មែរ
លោក ប៊ួយ ដារី គឺជាអគ្គលេខាធិការក្លិបបាល់ទាត់សៀមរាបយូណាយធីត។ លោកបានលើកឡើងចំណុចសំខាន់ៗ៧ចំណុចស្ដីពីការអភិវឌ្ឍបាល់ទាត់កម្ពុជា។
លោកបានសរសេររៀបរាប់បែបនេះ ៖
គំនិតគួរពិចារណា÷
ចាញ់គេ៥-០លើកនឹងវាគឺជាមេរៀនជាក់ស្តែងដែលឆ្លុះបញ្ចាំពីផែនការនឹងការរៀបចំបាល់ទាត់នៅកម្ពុជាយើងកុំបន្ទោសគ្នាតែគួររកមធ្យោបាយដើម្បីដោះស្រាយនឹងរៀបចំផែនការថ្មីដើម្បីអនាគតបាល់ទាត់ដ៏ខ្លាំងមួយនៅក្នុងតំបន់នឹងទ្វីបអាស៊ីផងដែរ។
យើងអាចទៅរួចបើយើងជឿនឹងរៀបចំផែនការច្បាស់លាស់នឹងមានប្រសិទ្ធិភាព:
១.ដាក់គោលដៅរយះពេលវែងដើម្បីទៅលេង “World Cup”
២.រកនាយកបច្ចេកទេសដែលមានសមត្ថភាពខ្ពស់នឹងបទពិសោធន៏ជាពិសេសអ្នកធ្លាប់ជួយអោយប្រទេសមួយទៅលេង World Cup ពីមុន។ល។
៣.រៀបចំលិកយុវជនតាមខេត្តអាយុក្រោម១៣ឆ្នាំ ១១ឆ្នាំ ៩ឆ្នាំ នឹងបន្តទៅ៧ឆ្នាំបើអាច ហើយគួរតែលេងអោយបាន២៥-៣០ប្រកួតក្នុងមួយឆ្នាំបើច្រើនជាងនឹងកាត់តែល្អ។
៤.រៀបចំវគ្គគ្រូបង្វឹកនឹងអាជ្ញាកណ្តាលផ្តោតលើគុណភាពនឹងច្រើនជាងមុនជាពិសេសវគ្គមូលដ្ឋានដំបូង។
៥.ទាំងកីឡាករ ទាំងគ្រូនឹងមន្រ្តីត្រូវបន្ថែមកម្មវិធីធ្វើអោយរីកចំរើនឡើងនូវផ្នត់គំនិតដែលវិជ្ជមាននឹងត្រឹមត្រូវ “Personal growth Program”
៦.រកវិធីសហការគ្នាអោយមានប្រសិទ្ធិភាពរវាងសហពន្ធ័នឹងក្រសួងដែលពាក់ពន្ធ័។
៧.លើកសរសើរនឹងជ្រុមជ្រែងដល់ក្លឹបនឹងអង្គការដែលខំប្រឹងអភិវឌ្ឍន៏បាល់ទាត់កន្លងមក។
ចំនុចទី ១ នឹងចំនុចទី ៥ សំខាន់ណាស់ជាចំនុចពិសេសបំផុតដែលអាចរុញច្រានអោយយើងសំរេចបាននូវគោលដៅដែលយើងចង់បាន។
បើគ្រប់គ្នាជាពិសេសអ្នកពាក់ពន្ធ័ពិតជាស្រលាញ់បាល់ទាត់ពិតប្រាកដ៏ពិតណាស់ក្តីស្រលាញ់ដ៏ពិតប្រាកដ៏នឹងអាចធ្វើអោយើងបានសំរេចគ្រប់រឿងនឹងឯង។