លក្ខខណ្ឌ៥យ៉ាងសម្រាប់ទស្សនិកជនពេលទៅដល់ស្តាតមើល U23 ប្រកួត
ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចាប់ផ្ដើមពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ តទៅហើយនៅពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍។
ក្នុងការលក់សំបុត្រកន្លងមក មានអ្នកបានទិញយ៉ាងច្រើន ហើយគេសង្ឃឹមថា នឹងមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ។
ទន្ទឹមនឹងនេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានចេញនូវលក្ខខណ្ឌចំនួន៤ដែលទស្សនិកជនត្រូវធ្វើពេលទៅដល់ស្តាត។
១. ពិនិត្យបណ្ណចាក់វ៉ាក់សាំង
២. ពាក់ម៉ាស
៣. វាស់កម្ដៅ
៤. រក្សាគម្លាតពេលឆែកសំបុត្រ
សម្រាប់ចំណុចមួយទៀតដែល MSR ចង់ក្រើនរំឭកនោះ គឺទស្សនិកជនត្រូវតែមានសំបុត្រ ទើបអាចទស្សនាបាន!