
Victor Valdes បន្តនិស្ស័យជាមួយអ្នកមានបុណ្យក្នុងតំណែងថ្មីមួយទៀត
អតីតអ្នកចាំទីដៃស្អិត Victor Valdes បានត្រឡប់មកកាន់ក្លឹបចាស់ FC Barcelona របស់ខ្លួនវិញ ក្នុងនាមជាគ្រូបង្វឹកឈុតយុវជនអាយុក្រោម ១៩។
បុរសវ័យ ៣៧ឆ្នាំទទួលបានកុងត្រាមួយឆ្នាំ រួមជាមួយជម្រើសបន្តកុងត្រានៅឆ្នាំបន្តទៀតជាមួយក្លឹបបើសិនជាគេអាចធ្វើបានល្អតាមលក្ខ័ណ្ឌ។
Valdes ធ្លាប់បានចំណាយពេលច្រើនជា១០ឆ្នាំ បំរើការក្នុងតួនាទីជាអ្នកចាំទីអោយអ្នកមានបុណ្យ Barcelona។ បើគិតតាំងពីលេងអោយឈុតយុវជនរបស់ Barcelona ជាង២២ឆ្នាំ Valdes បានបង្ហាញសមត្ថភាពលើទីលានវាលស្មៅចំនួន ៥៣៩ប្រកួត។
អំឡុងពេលបំពេញបេសកម្មបុរសជនជាតិអេស្ប៉ាញ ឈ្នះពាន La Liga ចំនួន៦សម័យ និង Champions League ៣សម័យផងដែរ៕