Pulisic ចេញពី Chelsea ទៅ AC Milan
AC Milan បានសម្រេចការផ្ទេរខ្សែប្រយុទ្ធអាមេរិក Christian Pulisic ពី Chelsea ក្នុងតម្លៃ២០លានផោន។
កីឡាករវ័យ២៤ឆ្នាំបានចុះកិច្ចសន្យា៤ឆ្នាំជាមួយជម្រើសបន្ថែមមួយឆ្នាំទៀត។ គេរកបាន២៦គ្រាប់ពីការប្រកួត១៤៥លើក និងបានបង្ហាញខ្លួនពេលឈ្នះ Chelsea ផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០២១។
យ៉ាងណា កីឡាករជម្រើសជាតិអាមេរិកដដែលមិនស្ថិតក្នុងគម្រោងនៅ Stamford Bridge ហើយរដូវកាលមុនគេរកបានតែមួយគ្រាប់ប៉ុណ្ណោះ។
គួររំឭកថា Christian Pulisic បានចូលរួមជាមួយ Chelsea ពី Dortmund ក្នុងតម្លៃ៥៧លានផោន កាលឆ្នាំ២០១៩ ធ្វើឱ្យគេក្លាយជាកីឡាករមកពីអាមេរិកខាងលើថ្លៃជាងគេបំផុត៕