រឿងរ៉ាវគួរដឹងក្រោយ CR7 រកបានគ្រាប់បាល់ឲ្យ Man UTD ជាថ្មីនៅ PL
Cristiano Ronaldo ត្រូវបានផ្លាស់ប្ដូរចូលជំនួស Anthony Martial ក្នុងនាទី២៨ ដោយសារតែបញ្ហារបួសក្នុងការប្រកួត Premier League ឈ្នះ Everton ១ទល់នឹង២ នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា។
Alex Iwobi បានទាត់បញ្ចូលទីឲ្យម្ចាស់ផ្ទះ Everton នាំមុខមុននាទី១៥ មុន Antony តាមស្មើឲ្យបិសាចក្រុមនាទី១៥។
Cristiano Ronaldo បានទាត់មួយជើងឆ្វេងឲ្យក្រុមលោក Erik ten Hag នាំមុខ និងជាគ្រាប់ជ័យជម្នះក្នុងនាទី៤៤។
នេះជាគ្រាប់ទី១នៅ Premier League រដូវកាលថ្មីសម្រាប់ CR7 នៅ Man UTD ហើយក៏ជាគ្រាប់ទី៧០០របស់គេនៅកម្រិតក្លិប។ ទន្ទឹមនឹងនេះគេបានរកគ្រាប់បាល់បញ្ចូលទីបាន២០រដូវកាលជាប់គ្នាហើយ៕