សៀមរាប យូណាយធីត បង្កើតពានរង្វាន់មួយដែលមានក្លិបអាជីព ៤ ចូលរួម

សៀមរាប យូណាយធីត បានប្រកាសថា និងរៀបចំពានរង្វាន់បាល់ទាត់សប្បុរធម៌ ហៅថា ” SIEM REAP Charity Cup 2021 ” ដែលនឹងប្រព្រឹត្តឡើងនៅកីឡដ្ឋាន អេស អរ យូ ដោយមានការចូលរួមពីក្លិបបាល់ទាត់អាជីពបួនក្នុងលីគកំពូលកម្ពុជា រួមមាន អង្គរថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរៈភូមិន្ទ និង វិសាខា។
គោលបំណងបង្កើតពាននេះ គឺសម្រាប់យកទឹកប្រាក់ដែលទទួលបានពីពានរង្វាន់សប្បុរធម៌ទាំងអស់ ទៅបរិច្ចាកមួយផ្នែកទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមួយផ្នែកទៀតយកទៅបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាបតាមរូបភាពជា Football Clinic ។ ” ការចូលរួមទស្សនាផ្ទាល់ និងការបរិច្ចាគរបស់លោកអ្នក ក៏ជាចំណែកមួយក្នុងពានរង្វាន់នេះផងដែរ៕ “
ដូច្នេះហើយនេះជាការប្រកួតពានរង្វាន់ដំបូងក្នុងឆ្នាំថ្មី២០២១ ហើយពាននេះគ្រោងធ្វើឡើងនាថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុន៕
