CR7 ទម្លាយពាក្យក្នុងចិត្តមុន Man UTD ប៉ះ Atlanta នៅអ៊ីតាលី
Cristiano Ronaldo និងមិត្តរួមក្រុម Manchester United កំពុងហ្វឹកហាត់យ៉ាងសកម្មនៅអ៊ីតាលីសម្រាប់ការប្រកួត UEFA Champions League តទល់ម្ចាស់ផ្ទះ Atlanta នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា នេះ។
ធ្លាប់មានបទពិសោធ៣រដូវកាលលេងនៅក្របខណ្ឌ Serie A ជាមួយ Juventus មុនវិលទៅអង់គ្លេសវិញនោះ Ronaldo សារភាពថា អ៊ីតាលីនៅតែស្ថិតក្នុងបេះដូងរបស់គេ និងថា ជំនួបនៅផ្ទះ Atlanta មិនដែលស្រួលឡើយ។
អតីតកីឡាករ Real Madrid ថ្លែង “៖អ៊ីតាលីជាប្រទេសដែលតែងតែស្វាគមន៍ខ្ញុំ។ ប្រទេសនេះស្ថិតក្នុងបេះដូងខ្ញុំជានិច្ច។ ដោយសារតែធ្លាប់លេងនៅលីគប្រទេសនេះ ខ្ញុំច្បាស់ណាស់ថា ការប្រកួតនៅទឹកដី Bergamo តទល់ Atlanta មិនដែលងាយស្រួលទេ។ យើងត្រូវតែរក្សាតំណែងរបស់យើង។”
ទាក់ទងទៅនឹងការប្រកួតរាត្រីនេះ Paul Pogba អាចលេងបានធម្មតា ព្រោះជាប់ពិន័យតែនៅ Premier League ទេ។ គេទំនងស្ថិតក្នុងជម្រើស១១នាក់ដំបូងតែម្ដង។ Raphael Varane ក៏ fit ល្អ បន្ទាប់ពីធូរស្បើយពីបញ្ហាក្រលៀនដែលបន្សល់ទុកក្នុងការប្រកួត UEFA Nations League ក្នុងក្រុមជម្រើសជាតិបារាំង។

Juventus’ Cristiano Ronaldo, third from left, scores his side’s second goal during the Serie A soccer match between Atalanta and Juventus in Bergamo, Italy, Wednesday, Dec. 26, 2018. (Paolo Magni/ANSA via AP)
Marcus Rashford ដែលជាក្លើគ្នានឹង Jadon Sancho បានហ្វឹកហាត់យ៉ាងល្អសម្រាប់ការប្រកួតតទល់ Atlanta។ អ្នកទាំង២បានចូលលេងកាលជើងទី១នៅ Old Trafford។
Cristiano Ronaldo ធ្លាប់ប៉ះ Atlanta ពេលនៅ Juventus និងរកបាន៣គ្រាប់នាកីឡដ្ឋាន Bergamo៕