សប្តាហ៍នេះ ! តើ ម៉ឺន មេឃា រឺ ឃីម បូរ៉ា ជាម្ចាស់ខ្សែក្រវាត់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រវាងម្ចាស់ខ្សែជើងឯកក្រុមទី១ ឃីម បូរ៉ា និងម្ចាស់ជើងឯកក្រុមទី២ ម៉ឺន មេឃា បានឈានចូលមកដល់ក្នុងសប្តាហ៍នេះហើយ ។
ឃីម បូរ៉ា មុនក្លាយជាម្ចាស់ជើងឯកក្រុមទី១ រូបគេបានយកឈ្នះកីឡាករគុនខ្មែរចំនួន២នាក់ ដោយជុំដំបូងឈ្នះពិន្ទុ ឈុត សេរីវាន់ថង និងជុំផ្តាច់ព្រ័ត្រឈ្នះពិន្ទុ តាញ់ មករា ។ ចំណែក ម៉ឺន មេឃា ជាម្ចាស់ជើងឯកក្រុមទី២ ដោយឈ្នះកីឡាករគុនខ្មែរ២រូបដូចគ្នាដែរ ក្នុងនោះលើកទី១ ផ្តួល សូត្រ វាសនា ទឹកទី២ និងចុងក្រោយឈ្នះកីឡាករ អេលីត ចំរើន ដោយពិន្ទុ ។ សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់រវាង ម៉ឺន មេឃា និង ឃីម បូរ៉ា គ្រោងនឹងធ្វើឡើង ថ្ងៃ សៅរ៍ ទី ៩ ខែ មករា ឆ្នាំ ២០២១ ខាងមុខនេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕