អតីតខ្សែបម្រើ Liverpool មួយរូបសារភាពថា បានញៀនកូកាអ៊ីន
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Danny Murphy បានញៀនកូកាអ៊ីន ក្រោយបានចប់អាជីពជាកីឡាករ។
Murphy ធ្លាប់លេងឱ្យ Crewe Alexandra, Liverp0ool, Charlton Athletic, Tottenham, Fulham និង Blackburn Rovers មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣។
ចាប់តាំងពីពេលនោះមក លោកបានផ្លាស់ទៅជាអ្នកវិភាគនៅ BBC Sport ក៏ដូចជានៅ Talksport ផងដែរ។
Murphy អាយុ៤៧ឆ្នាំបានប្រាប់ Ben Heath Podcast ថា “នៅពេលដែលអ្នកមិនមានបាល់ទាត់បញ្ហានឹងក្លាយទៅជាធំ។ នៅពេលអ្នកលេងបាល់ទាត់ សារធាតុ Adrenaline និង Dopamine អ្វីៗទាំងអស់នេះធ្វើឱ្យអ្នកមានការគិតទៅមុខ និងស្វាហាប់។ ដំបូងអ្នកគ្រប់គ្រងវា អ្នកអាចធ្វើវាម្តងក្នុងមួយសប្តាហ៍ ពីរដងក្នុងមួយសប្តាហ៍ ហើយបានឈានដល់៣ដងក្នុងមួយ
Murphy ឱ្យដឹងថា ក្រោយមកលោកទទួលបានការលើកទឹកចិត្ត និងព្យាបាលដោយជោគជ័យ៕