Mbappe និង Neymar ធ្វើបានហ៊ែតទ្រីកក្នុងថ្ងៃតែមួយ
Kylian Mbappe និង Neymar រកបានម្នាក់៣គ្រាប់ក្នុងសំណាញ់ Clermont ខណៈ Paris Saint Germain ឈ្នះ១ទល់នឹង៦ បង្កើនការនាំមុខលើកំពូលតារាង Ligue 1 ១៥ពិន្ទុ។
២០នាទីដំបូង កីឡាករទាំង២រកបានម្នាក់មួយគ្រាប់ឲ្យក្រុមភ្ញៀវនាំមុខ០ទល់នឹង២ ប៉ុន្តែ Jodel Dossou ក៏បានវាយបកមួយគ្រាប់វិញដែរសម្រាប់ Clermont។
គ្រាប់បាល់១១ម៉ែត្រពី Neymar បូករួមទាំងគ្រាប់របស់ Mbappe ធ្វើឲ្យ PSG នាំមុខ៤ទល់នឹង១មុន។ Mbappe ក៏បន្ថែមមួយគ្រាប់ទៀតដោយការទាត់កោងយ៉ាងល្អ។ ក្រោយមក Neymar ក៏ធ្វើបានហ៊ែតទ្រីកដែរ។
Lionel Messi ក៏បានហ៊ែតទ្រីកដែរ គឺ assist បាន៣ដង។
PSG ក៏នាំមុខក្រុមលេខ២ Rennes ១៥ពិន្ទុ ខណៈក្រុមលេខ៣ Marseille អាចកាត់បន្ថយគម្លាតបាន មកត្រឹម១២ពិន្ទុ ប្រសិនបើឈ្នះ Montpellier យប់នេះ៕