Jurgen Klopp បារម្ភថា Villarreal អាចវាយបកនៅក្នុងការប្រកួតយប់នេះបាន
Lverpool កំពុងមានបំណងចង់ឈ្នះពានទាំង៤ នៅរដូវកាលនេះ បន្ទាប់ពីបានឈ្នះពាន EFL Cup រួចមក។ ពួកគេនឹងត្រូវប៉ះ Villarreal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជើងទី២ នៅកីឡដ្ឋាន El Madrigal យប់នេះ។
កាលពីជើងទី១ នៅទឹកដី Anfield ក្រុមរបស់លោក Klopp បានឈ្នះដោយលទ្ធផល ២-០ ខណៈពួកគេបានឈ្នះគ្រប់ការប្រកួតក្រៅទឹកដីរដូវកាលនេះ ដែលធ្វើអោយ Liverpool មានសង្ឃឹមច្រើនក្នុងការជួប Villarreal ម្តងទៀត។
យ៉ាងណា ក្រុម Villarrealមានលោក Unai Emery ជាអ្នកចាត់ការដែលមានជោគជ័យដល់ទៅ៨៤ភាគរយ ក្នុងការប្រកួតវគ្គ Knockout ពានរង្វាន់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១០មក។ ចំនុចនេះធ្វើអោយលោក Klopp មានការបារម្ភថា Liverpool អាចនឹងរងការវាយបកវិញនៅក្នុងការប្រកួតជើងទី២។
The Nightmare