ខ្សែការពារ Koulibaly របស់ Napoli និយាយថា នឹងចាកចេញពីក្លឹបដើម្បីចូលរួមជាមួយ Manchester City, Barcelona ឬ Real Madrid ប៉ុណ្ណោះ
ខ្សែការពារ Kalidou Koulibaly របស់ Napoli និយាយថា គេនឹងចាកចេញពីក្លឹបដើម្បីចូលរួមជាមួយ Manchester City, Barcelona ឬ Real Madrid ប៉ុណ្ណោះ បើទោះបីជាមានទំនាក់ទំនងពីមុនមក Manchester United និង Liverpool ក៏ដោយ។កីឡាករវ័យ 30 ឆ្នាំរូបនេះគឺជាតួអង្គសំខាន់ក្នុងក្រុមការពារ Napoli ចាប់តាំងពីឆ្នាំ 2014 ដោយបានបង្ហាញខ្លួនជិត 300 ប្រកួតសម្រាប់ក្លឹប Serie A និងទាក់ទាញការចាប់អារម្មណ៍ពីក្លឹបធំៗនៅទូទាំងទ្វីបអឺរ៉ុប។
គួររំលឹកថា Manchester United ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់គេដូច Liverpool ដែរ តែទោះបីជាយ៉ាងណាបិសាចក្រហមបានចុះហត្ថលេខាលើ Raphael Varane ហើយហង្សក្រហមបានទិញ Ibrahima Konate រួចរាល់ទៅហើយ៕