ចំណូលថ្មី ២-៣ នាក់ធ្វើអោយ Jerome Boateng ពិចារណាអនាគត់ជាមួយ Bayern Munich
ក្រុមបាល់ទាត់ Bayern Munich បានកំណត់តំលៃខ្លួនរបស់ខ្សែការពារ Jerome Boateng ១៥លានផោន ក្នុងគោលបំណងចំហរទ្វារសំរាប់អោយក្រុមផ្សេងៗទិញយករូបគេទៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនេះ។
បើទោះបីជាខ្សែការពារជនជាតិអាល្លឺម៉ង់រូបនេះត្រូវបានដាក់លក់ក្នុងតំលៃទាបក៏ដោយ ក៏រូបគេនៅសល់កុងត្រាចំនួន២ឆ្នាំទៀតជាមួយក្លឹបដែរ។ មូលហេតុនៃការដាក់តំលៃខ្លួននេះព្រោះ Bayern Munich បាននាំចូលនៅសមាសភាពខ្សែការពារថ្មីមួយចំនួនបានសំរេចក្នុងទីផ្សារទិញដូរកីឡាករនេះ។
បេក្ខភាពចូលមកជំនួសទីតាំងរបស់ Boateng ដែលបាន Bayern Munich ទិញមកបានសំរេចមានដូចជា Benjamin Pavard ផ្ទេរមកពី Stuttgart និង Lucas Hernandez នាំចូលពី At.Madrid។
“Benjamin Pavard”
“Lucas Hernandez”
ទោះយ៉ាងណាក៏ដោយសមីខ្លួនក៏បានបង្ហាញអារម្មណ៏ថា រូបគេក៏ចង់ផ្សងព្រេងជាមួយបទពិសោធន៏ក្នុងការលេងអោយក្រុមថ្មីផងដែរ៕