ចាប់ពូលថ្ងៃនេះហើយ! ដឹងទេ ៦១ឆ្នាំកន្លងមក U-19 កម្ពុជាធ្លាប់ឡើងជុំផ្ដាច់ព្រ័ត្គនេះប៉ុន្មានលើក?
ការប្រកួតបាល់ទាត់យុវជនជើងឯកអាស៊ី U19 ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នឹងឈានដល់ថ្ងៃចាប់ឆ្នោតបែងចែកពូលជុំផ្ដាច់ព្រ័ត្រនាថ្ងៃទី១៨ ខែមិថុនា នេះហើយ នាវេលាម៉ោង ៣:៣០ នាទីរសៀល (ម៉ោងនៅកម្ពុជា) ខណៈដែលនេះជាលើកទី ៤ សម្រាប់ក្រុមគោព្រៃឡើងមកវគ្គនេះ គិតត្រឹម ៦១ឆ្នាំកន្លងទៅ។
យោងទៅលើប្រវត្តិក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា រយៈពេល ៦១ឆ្នាំកន្លងមកនេះ ទើបបានឡើងជុំផ្ដាច់ព្រ័ត្រចំនួន ៤ លើកប៉ុណ្ណោះ ពោលគឺនៅឆ្នាំ១៩៦៣, ១៩៧២, ១៩៧៤ រួមទាំងឆ្នាំ២០១៩ ប៉ុន្ដែការចូលរួម ៣លើកមុន កម្ពុជា ពុំបានឆ្លងផុតការប្រកួតជម្រុះក្នុងពូលនោះទេ។ រង់ចាំមើលឆ្នាំ២០២០ នេះ តើក្រុមគោព្រៃជំទង់កម្ពុជា អាចបង្កើតប្រវត្តិសាស្ដ្រថ្មី ឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយ ឬវគ្គបន្ដបន្ទាប់ទៀតដែលឬទេ?
សូមបញ្ជាក់ផងដែរថា ការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ AFC U-19 Championship 2020 នឹងត្រូវធ្វើឡើងនៅប្រទេម៉ាឡេស៊ី ហើយនឹងមានការផ្សាយផ្ទាល់លើផេក BTV news និងគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕