ស្អែក ធឿន ធារ៉ា ចាប់ផ្តើមហាត់ជាមួយលោកគ្រូ អេ ភូថង
អ្នកលេងគុនខ្មែរ ធឿន ធារ៉ា នឹងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃស្អែកនេះជាមួយលោកគ្រូ អេ ភូថង នាពហុកីឡដ្ឋានជាតិអូឡាំពិកសាលប្រដាល់ ក្រោយខកខានឡើងសង្វៀនមួយរយៈនាពេលកន្លងមក ។
អ្នកប្រដាល់ដើមកំណើតខេត្តព្រៃវែង បានបង្ហើបប្រាប់ MSR SPORT ថា បន្ទាប់ពីបានវិលត្រលប់មកពីប្រទេសថៃ រូបគេនឹងចូលហាត់ជាមួយលោក អេ ភូថង នៅថ្ងៃស្អែកនេះដើម្បីពង្រឹងសមត្ថភាពអោយខ្លាំង ឡើងវិញត្រៀមឡើសង្វៀនសារជាថ្មី ។
សូមបញ្ជាក់ថា ក្រោយមុនរៀបការនិងក្រោយរៀបការហើយកាលពីថ្ងៃដើមខែមិថុនា កន្លងទៅ អ្នកលេងកែងរូបនេះមិនទាន់បានឡើងសង្វៀននៅឡើយទេ ហើយនេះក៏ជាការវិលមកហាត់របស់គេជាលើកដំបូងផងដែរ ក្រោយខកខាននេះ ។ ធឿន ធារ៉ា ជាអ្នកប្រដាល់គុនខ្មែរម្នាក់ដែលធ្លាប់អង្រួនសង្វៀន MAX Muay Thai និងធ្លាប់ប្រកួតអន្តរជាតិជាង១០ប្រកួតនៅទឹកដីកម្ពុជាផងដែរ ៕