សង្វៀនគុនខ្មែរនៅ CBS ត្រៀមខ្លួនបម្រើអារម្មណ៍ទស្សនិកជនឡើងវិញ ក្រោយពីរដ្ឋាភិបាលប្រកាសឲ្យមានការប្រកួតគុនខ្មែរ
នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនដែលនិយមទស្សនាការប្រកួតប្រដាល់គុនខ្មែរ រួមជាមួយនិងកីឡាករ ព្រោះថានៅព្រឹកថ្ងៃទី៧ ខែមេសា នេះ សមេ្តចអគ្គមហាសេនាបតីតេជា ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសក្នុងសន្និសីទសារព័ត៍មាន ឲ្យមានកម្មវិធីប្រដាល់គុនខ្មែរនៅតាមស្ថានីយ៍ទូរទស្សន៍ដំណើរការឡើងវិញជាធម្មតា តែមិនអោយមានអ្នកទស្សនាផ្ទាល់ ដោយប្រកួតបិទទ្វារ ម្យ៉ាងវិញទៀតកុំឲ្យប្រជាពលរដ្ឋយើងអផ្សុក។ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ទៀតថា ការប្រកួតកម្មវិធីប្រដាល់ម្តងៗមិនមានគ្នាច្រើនទេ ស្របពេលគណៈកម្មការត្រូវអង្គុយដាច់ពីគ្នា ហើយផ្សាយឲ្យទស្សនិកជនតាមផ្ទះបានទស្សនា។
សម្រាប់ដំណឹងដែលសម្តេចតេជោ បានប្រកាសឲ្យមានការប្រកួតប្រដាល់គុនខ្មែរឡើងវិញ បានធ្វើឲ្យក្លឹបគុនខ្មែរជាច្រើន រួមជាមួយនិងកីឡាករ មានអារម្មណ៍ត្រេកអរនិងសប្បាយចិត្ត ព្រោះពួកគេអាចរកចំណូលចិញ្ចឹមជីវិត ក៏ដូចជាផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ហើយសម្រាប់សង្វៀន CBS ( CTN MYTV & CNC ) ត្រៀមខ្លួនរួចជានិច្ចដើម្បីបម្រើអារម្មណ៍ទស្សនិកជន តាមរយះកម្មវិធីជាច្រើន ពិសេសសង្វៀនគុនខ្មែរ នេះបើអ្វីៗមិនប្រែប្រួលទេនោះ៕