
Many Pacquiao បានយល់ព្រមប្រកួតជាមួយ McGregor
បន្ទាប់ពីអ្នកប្រដាល់វ៉ៃក្នុងទ្រុង McGregor ចង់វិលចូលសង្វៀនសារជាថ្មីម្តងទៀត ក្រោយបានប្រកាសចូលនិវត្តន៍កាលពីលើកមុនហើយក៏មានបំណង់ចង់ប្រកួតជាមួយស្តេចប្រដាល់នៅហ្វីលីពីន Many Pacquiao នោះ ឥឡូវនេះបើយោងតាមសារព័តមាន Talk Sport បានចេញផ្សាយថា Many Pacquiao បានយល់ព្រមសំណើរប្រកួតជាមួយ McGregor ហើយ។
ជាមួយគ្នានេះ ស្តេចប្រដាល់វ័យ ៤១ឆ្នាំរបស់ហ្វីលីពិន ក៏បានបន្ថែមឲ្យដឹងទៀតថា រាល់ថវិការដែលរូបគេបានមកពីការប្រកួតជាមួយMcGregor នឹងយកទៅជួយដល់អ្នកដែលរងផលប៉ះពាល់ជួបការលំបាកដោយសារជំងឺ កូវិដ១៩។ ដោយឡែក គេមិនទាន់ដឹងច្បាស់ថាMcGregor និង Pacquiao នឹងត្រូវប្រយុទ្ធគ្នាឬយ៉ាងណាទេប្រសិនបើពួកគេច្បាស់ក្នុងចិត្ត១០០ភាគរយនោះ៕