
ដឹកនាំកីឡាករថៃថា៖ បច្ចុប្បន្ននេះ ហ្វុនលួង មិនអាចប្រៀបជាមួយ ឌិន ណាផូ បាននោះទេ
លោក ថាវិន សដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃ និងបរទេស មកប្រកួតនៅកម្ពុជា លោកបាននិយាយប្រាប់ MSR ថា៖ នៅប្រទេសថៃ ឌិន ណាផូ គឺល្បីឈ្មោះខ្លាំងជាង ហ្វុនលួង តែនៅស្រុកខ្មែរ បែរជាពុកម៉ែបងប្អូនកម្ពុជាល្បីឈ្មោះ ហ្វុនលួង ជាង ឌិន ណាផូ ទៅវិញ លោកក៏មានការងើងឆ្ងល់ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក ថាវិន ក៏បាននិយាយបន្ថែមទៀតថា ឌិន ណាផូ គឺជាអ្នកប្រដាល់បារាំងកាត់ថៃ ដោយសព្វថ្ងៃនេះខាងអ្នកដឹកនាំរបស់គេកំពុងតែលើកស្ទួយគេឲ្យមានឈ្មោះបោះសំលេង តាមរយៈការប្រកួតដ៏ប៉ិនប្រសព្វរបស់គេ ហើយប៉ុន្មានខែមកនេះ ឌិន ណាផូ ពុំដែលប្រកួតចាញ់នៅប្រទេសថៃឡើយ មិនថាកីឡាករជើងចាស់ ជើងថ្មី ត្រូវបាន ឌិន ណាផូ យកឈ្នះ និងផ្តួលឲ្យបោះបង់ការប្រកួតច្រើនណាស់។ បើនិយាយអំពី ហ្វុនលួង អ្នកស្រុកបុរីរាំងវិញ បច្ចុប្បន្នសឹងតែគ្មានសង្វៀននៅប្រទេសថៃមួយណាត្រូវការគេឡើយ យូរៗទើបឃើញមានឈ្មោះឡើងប្រកួតម្តង តែ ហ្វុនលួង ភាគច្រើនចេញទៅស្រុកចិនដើម្បីបង្ហាត់ក្បាច់គុន និងឡើងប្រកួតម្តងៗ ហើយអ្នកទាំង២ក៏ធ្លាប់មានប្រវត្តិប្រកួតស្មើគ្នាដែរ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ គោជល់ ដំណើរឆ្ពោទៅខេត្តកំពង់ធំ នៅចុងសប្តាហ៍ថ្ងៃសៅរ៍ ឌិន ណាផូ ត្រូវប្រកួតជានិង ឃុន ឌីម៉ា ប្រសិនបើ ឌីម៉ា មិនបានធ្វើការហ្វឹកហាត់ឲ្យបានដិតដល់នោះទេ ច្បាស់ណាស់គឺមិនអាចប្រកួតឈ្នះកីឡាករបារាំងកាត់ថៃនេះបានឡើយ ពោលគឺកីឡាកររូបនេះប្រកួតបានពេញ៥ទឹកដោយមិនងាយស្រុតកំលាំង ហើយជាមួយគ្នានោះក៏មានការប្រកួតគូពិសេសៗជាច្រើនទៀតផងដែរ៕